ខេត្តកណ្តាល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពគុណភាពស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកក្តាម ដោយប្រើប្រាស់រថយន្តបំពាក់ឧបករណ៍អង្កេត ពិនិត្យស្ពាន ឧបករណ៍វាស់ ដើម្បីតាមដានរំញ័រស្ពាន និងកម្ពស់ទឹកទន្លេនារដូវវស្សា។